Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅព្រឹកថ្ងៃនេះ ស្រីមុំ និងមេធាវី ចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ តាមការកោះហៅព្រះរាជអាជ្ញា

16-06-2016 09:08

(ភ្នំពេញ)៖ នៅវេលាម៉ោង៩៖០០នាទីព្រឹកថ្ងៃទី១៦ ខែមិថុនានេះ កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ និងមេធាវី ចូលបំភ្លឺនៅសាលាដំបូង រាជធានីភ្នំពេញ តាមការកោះហៅរបស់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

សូមជំរាបថា លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ និងលោក គឹម វាសនា មេធាវីការពារក្តី ចូលខ្លួនមកសាកសួរនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងអំពើសញ្ចារកម្មប្តឹងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នេះបើយោងតាមដីកាកោះរបស់ព្រះរាជអាជ្ញា៕