(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជាមួយប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានី-ខេត្ត និងសមាជិកយុវជនគណបក្សថ្នាក់កណ្ដាលជាប្រធានគណបក្សខេត្ត។

កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន ៧ មករា) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានសមាជិកសមាជិការចូលរួមចំនួន៥៣នាក់៕