(កំពត)៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា បង្ហាញមោទនភាពកុមារី យុវតីដែលមានឱកាសទទួលបាន ការបណ្ដុះបណ្ដាលចំណេះដឹង សីលធម៌ និងការចូលរួមកិច្ចការសង្គមទាំងក្នុង និងក្រៅប្រទេស ។

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា បានកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពត ដែលបានដឹកនាំសកម្មភាពកុមារីយុវតីឲ្យទទួលបានការបណ្ដុះបណ្ដាលចំណេះដឹងជំនាញសីលធម៌សង្គម និងចូលរួមសកម្មភាពសង្គមជាច្រើននាពេលកន្លងមក។

លោកស្រីអគ្គស្នងការនៃ សមាគមកាយឫទ្ធិនារីកម្ពុជា បានគាំទ្រ និងលើកលើកទឹកចិត្ត ឲ្យថ្នាក់ដឹកនាំសមាគមសាខាខេត្តកំពត បន្តសកម្មភាពបណ្ដុះបណ្ដាល សកម្មភាពសិល្ប: វប្បធម៌ប្រពៃណីទំនៀមទម្លាប់ ការងារបរិស្ថាន និងសកម្មសកម្មភាពសង្គមជាច្រើនទៀត ដើម្បីចូលរួមអភិវឌ្ឍន៍កុមារី យុវតីឲ្យកាន់តែសកម្មថែមទៀត។

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកា សមាជិកគាំទ្រសាខាខេត្តកំពត នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោកស្រី សហស្ថាបនិក លោកជំទាវក្រុមប្រឹក្សាភិបាលសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត និងថ្នាក់ដឹកនាំសមាជិកា សមាជិកគាំទ្រសមាគមជាច្រើនរូប៕