(បន្ទាយមានជ័យ)៖ អាជ្ញាធររៀបចំពិធីពិសារអាហារសាមគ្គីនិងសំណេះសំណាលដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋប្រម៉ាណជាង២ពាន់នាក់ ដែលបានអញ្ជើញមកចំនួន ៦ ភូមិក្នុងឃុំពន្លៃ ស្រុកភ្នំស្រុក ។

ពិធីបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងបរិវេនវត្តតាវង ភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ក្រោមអធិបតីភាពលោក សេរី កុសល តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យដោយមានការអញ្ជើញចូលរួមគណៈប្រតិភូអមដំណើរដោយក្រុមការងារចុះមូលដ្ឋានស្រុកភ្នំស្រុកបានចូលរួមជាច្រើនាក់ផងដែរ ។

ក្រោយពីពិធីសំណេះសំណាលចប់ លោកតាជី យាយជី ចំនួន ១៣៣នាក់ តាជីទទួលបានអាវសរ ខោចែវ ១កំប្លេរ និងថវិការ១០០០០រៀល យាយជីទទួលបានសារ៉ុង១ ថវិកា១០០០០រៀល ប្រជាពលរដ្ឋដែលបានមកចូលរួមក្នុងម្នាក់ទទួលបានសារ៉ុង១។

ក្នុងនោះលោក សេរី កុសល និង លោកជំទាវ យិន សោភា និងក្រុមការងារ បានរៀបចំទទួលអាហារនំបញ្ចុកសាមគ្គីចំនួន ១០០០គីឡូ ផងដែរ៕