(ភ្នំពេញ)៖ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក ទទួលបន្ទុករដ្ឋខូឡូរ៉ាដូ បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ក្រោមអធិបតីភាពលោក ស សេរីវិចិត្រ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់ឆ្នេរខាងលិច។
កិច្ចប្រជុំនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ មានការចូលរួមពីលោក សុខ សុគន្ធា ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក ទទួលបន្ទុករដ្ឋខូឡូរ៉ាដូ និងថ្នាក់ដឹកនាំ សមាជិកា សមាជិកាជាច្រើនរូបទៀត។
ក្នុងឱកាសនេះ លោក ស សេររីវិចិត្រ បានថ្លែងមតិសំណេះសំណាលកោតសរសើចំពោះកិច្ចខិតខំប្រឹងប្រែងនិងប្រគល់ប័ណ្ណសរសើរជូនដល់ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃក្រុមការងារប្រចាំរដ្ឋខូឡូរ៉ាដូររួច រៀបចំពិសារអាហារ សាមគ្គីជុំគ្នាផងដែរ៕