(ភ្នំពេញ)៖ កំណត់ត្រាថ្មីនៃទឹកដីខ្មែរសុវណ្ណភូមិ នៅក្នុងប្រវត្តិសាស្ត្រពិភពលោក គឺភាពជោគជ័យយ៉ាងត្រចះត្រចង់ នៃការធ្វើជាម្ចាស់ផ្ទះ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ ដែលត្រូវបានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ប្រមុខដឹកនាំកំពូលៗ នៃបណ្តាប្រទេសនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងបណ្តាប្រទេសមហាអំណាចនៅលើពិភពលោក បានអញ្ជើញមកព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំ ដែលដំណើរការយ៉ាងរលូន ប្រកបដោយសន្តិសុខ សុវត្ថិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងសមិទ្ធផលយ៉ាងធំធេងជាប្រវត្តិសាស្ត្រ ។ ជោគជ័យនៃការរៀបចំកិច្ចប្រជុំកម្រិតខ្ពស់លំដាប់ពិភពលោកនេះ ពិតជាបាននាំមកជូនជាតិ និងប្រជាជនកម្ពុជាទាំងមូល នូវកិត្តិយស កិត្យានុភាពជាតិ និងទឹកចិត្តរំភើបរីករាយ ប្រកបដោយមោទនភាពក្រៃលែង។
កម្ពុជា ដែលពីអតីតកាលធ្លាប់តែមានសង្គ្រាមរុំារ៉ៃ មានវិបត្តិត្រូវការជំនួយពីបរទេស តែពេលនេះបានប្រែក្លាយជាវេទិកា សម្រាប់ពិភពលោកជួបប្រជុំគ្នា ពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការ និងដោះស្រាយវិបត្តិនានាជាសកល វិញម្តង។ លើសពីនេះទៅទៀត កម្ពុជាបានបំពេញតួនាទីដឹកនាំ សម្របសម្រួល និងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចពិភាក្សាស្វែងរកដំណោះស្រាយ ចំពោះបញ្ហាប្រឈមនានា ដែលកំពុងមានទាំងនៅក្នុងតំបន់ និងនៅក្នុងពិភពលោក ដើម្បីកំណើនសេដ្ឋកិច្ច និងភាពសុខុដុមរមនា សម្រាប់ប្រជាជាតិនៅអាស៊ីអាគ្នេយ៍ និងនៅបណ្តាប្រទេសជាមិត្តផ្សេងៗទៀត។
ដំណើរវិវឌ្ឍន៍ជាវិជ្ជមាន ពីអតីតកាលដ៏ជូរចត់ មកជាបច្ចុប្បន្នកាលដ៏មោទនភាពនេះ កើតឡើងបានក៏ព្រោះតែកម្ពុជា មានប្រមុខដឹកនាំជាតិដែលមានគតិបណ្ឌិតស្នេហាជាតិ មានទស្សនវិស័យវែងឆ្ងាយ និងមានភាពឈ្លាសវៃប៉ិនប្រសប់ដ៏ឆ្នើម ចាប់តាំងពីការផ្តើមតស៊ូរំដោះប្រជាជន និងកសាងជាតិពីបាតដៃទទេ ការដាក់ចេញគោលនយោបាយឈ្នះ-ឈ្នះ ការតម្កល់សន្តិភាពជាចម្បង ការដឹកនាំអភិវឌ្ឍសង្គមជាតិ និងគោលនយោបាយការបរទេសដ៏ត្រឹមត្រូវ។
ចុះចំណែក ជនក្បត់ជាតិបីជំនាន់ ដែលប្រជាជនមិនចង់រំឭកឈ្មោះម្នាក់នោះវិញ ? បានធ្វើអ្វីខ្លះដើម្បីជាប្រយោជន៏ជាតិ និងប្រជាជនកម្ពុជា? ក្រៅពីបង្កចលនាឧទ្ទាម បំផុសបំផុលបង្កើតបញ្ហា បំផ្លាញជាតិ មិនចេះចប់មិនចេះហើយ តើមានបានធ្វើអ្វីបន្តិចបន្តួចសម្រាប់ជាតិ និងប្រជាជនកម្ពុជា ឬទេ? តើអំបូរចោរក្បត់ជាតិនេះ ដែលបានចូលរួមកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ឬសូម្បីតែបង្គន់អនាម័យ នៅលើទឹកដីកំណើតជាខ្មែរ ដែរឬទេ? តើមេឧបឃាតនេះ ចេះធ្វើអ្វីខ្លះ ក្រៅពីបំពុលសង្គម បោកប្រាស់ប្រជាជន នាំអ្នកគាំទ្រល្ងិតល្ងង់របស់ខ្លួនទៅប្រព្រឹត្តអំពើខុសច្បាប់ រហូតនាំឲ្យគេជាប់ទោសទណ្ឌ?
*** កំពុងឈឺចុកចាប់ចង់ឆ្កួតហើយ មែនទេ? នៅពេលឃើញប្រជាជាជាតិខ្មែរថ្កុងថ្កើងរុងរឿង?
ការពិតពីមាតុភូមិ, ថ្ងៃសុក្រ ១០រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២