(ភ្នំពេញ)៖ ថ្មីៗនេះ យើងសង្កេតឃើញការផ្សព្វផ្សាយ អំពីគម្រោងថ្មី របស់ក្រុមហ៊ុន អ័រគីដេវីឡា ដឹប៊ូតានិចស៊ីធី (THE BOTANIC CITY) ផ្ទៃដីសរុបជាង១៤០ហិចតា ការរស់នៅបែបធម្មជាតិដងទន្លេសាប និងធម្មជាតិប៊ូតានិចដ៏ត្រជាក់ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ6A ចំងាយមិនដល់៥គីឡូម៉ែត្រ ពីស្ពានជ្រោយចង្វារឡើយ។ បើធ្វើដំណើរពីវត្តភ្នំទៅកាន់គម្រោងថ្មីនោះ គឺចំណាយតែ១៥នាទីប៉ុណ្ណោះ។
តាមការបញ្ជាក់ពី លោក អគ្គប្រតិបត្តិទីផ្សារ បានឲ្យដឹងថា គម្រោងថ្មីនេះនឹងត្រូវបើកលក់ថ្ងៃទី១៨ខែមិថុនានេះ នៅទីតាំងគម្រោងផ្ទាល់ ផ្លូវជាតិលេខ6A តំបន់ជ្រោយចង្វារ អាគារក្បែរបុរីមេគង្គរ៉ូយ៉ាល់ ហើយលោកបញ្ជាក់ទៀតថា ដើម្បីអបអរសារទរក្នុងការបើកលក់គម្រោងថ្មីថ្ងៃដំបូង អតិថិជនដែលចូលរួមថ្ងៃនោះ នឹងទទួលបានការបញ្ចុះតម្លៃពី ៥% រហូតដល់ ១៣% យ៉ាងពិសេសបំផុត សម្រាប់ ១សប្តាហ៍ដំបូង ព្រមទាំងនឹងទទួលបានវត្ថុអនុស្សាវរីយ៍ផ្សេងៗផងដែរ។។។
តាមការសាកសួរ អំពីគោលការណ៍បង់ប្រាក់ អតិថិជននឹងមាន២ជំរើស សម្រាប់គម្រោងថ្មី ដឺប៊ូតានិចស៊ីធី នេះ ហើយក្រុមហ៊ុនអ័រគីដេវីឡា បានសម្រួលជូនអតិថិជនអាចបង់ជាដំណាក់កាលសម្រាប់ ១៨ខែ និង២៨ខែ ដោយគ្មានការប្រាក់ទៀតផង។ វាពិតជាពិសេសណាស់ សម្រាប់អតិថិជនជាវដើម្បីវិនិយោគ និងសម្រាប់ការរស់នៅនាថ្ងៃអនាគត ដែលទីតាំងនោះមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។
ក្នុងគម្រោង អ័រគីដេវីឡា ដឹប៊ូតានិចស៊ីធីនេះ មានក្លឹបហាត់ប្រាណ អាងហែលទឺក ផ្សារទំនើបនិងសាលារៀនខ្នាតអន្តរជាតិ ព្រមទាំងមន្ទីរពេទ្យផងដែរ ដែលផ្តល់ភាពងាយស្រួលជូនដល់ការរស់នៅក្នុងតំបន់នោះ។
តាមស្នាដៃនៃការសាងសង់គម្រោងទី១ និងគម្រោងទី២ របស់ក្រុមហ៊ុនអ័រគីដេវីឡា អតិថិជនភាគច្រើនទទួលស្គាល់ថាតម្លៃផ្ទះ មានតំលៃថ្លៃខ្លាំង ហើយមានហាងឆេងនៅលើទីផ្សារណាស់ ដោយតំលៃផ្ទះមានការកើនឡើងជាលំដាប់។ ជាក់ស្តែងដូចជាផ្ទះវីឡាដឺហ្រ្គេន គម្រោងទី១ និងផ្ទះវីឡាផ្សេងៗជាមួយផ្ទះអាជីវកម្មហ៊្សបហោយនៃគម្រោងទី២ ដឹរ៉ូយ៉ាល់ នៅផ្លូវម៉ៃដា ២០០៤ បានកំពុងឡើងថ្លៃ និងតំបន់នោះគឺកំពុងអភិវឌ្ឍន៍យ៉ាងគគ្រឹកគគ្រេងណាស់។
ប្រញាប់ឡើង!!! លំនៅដ្ឋានជាមួយទីតាំងល្អៗ នឺងកា្លយជារបស់អ្នក។ សូមអញ្ជើញសាកសួរព័ត៌មានលម្អិត នៅការិយាល័យលក់ ឬទាក់ទងទៅកាន់លេខទូរស័ព្ទ៖
061 388 388 / 095 388 388 / 085 388 388 រឺ 061 883 888 / 061 887 888 និងចូលទៅកាន់វេបសា ៖ www.facebook.com/orkidevilla ៕