(ភ្នំពេញ)៖ លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង។ កិច្ចប្រជុំនេះ មានការចូលរួមពីលោកអភិបាលរង លោកនាយករដ្ឋបាល តំណាងអធិការនគរបាលខណ្ឌ តំណាងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ លោកចៅសង្កាត់-សង្កាត់រងទាំង៧ លោកប្រធានសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ និងមន្ត្រីពាក់ព័ន្ធ។

របៀបវារៈកិច្ចប្រជុំរួមមាន៖

*ទី១៖ ការបែងចែកកម្លាំងត្រៀមចូលរួមកម្មវិធីបើក និងបិទការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ
*ទី២៖ ការបង្កើតគណៈកម្មការ និងអនុគណៈកម្មការការពារមណ្ឌលប្រឡងសញ្ញាបត្រទុតិយភូមិ នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ខាងមុខ
*ទី៣៖ បញ្ហាសនិ្តសុខ សណ្តាប់ធ្នាប់សាធារណៈ និងសំរាម ក្នុងមូលដ្ឋានខណ្ឌ
*ទី៤៖ បញ្ហាផ្សេងៗ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌបឹងកេងកង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះអ្នកឧកញ៉ា គឹម ពៅ និងលោកជំទាវ បានចូលរួមឧបត្ថម្ភ អង្ករចំនួន២តោន ជូនដល់រដ្ឋបាលខណ្ឌបឹងកេងកង សម្រាប់ទុកចែកជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង៕