(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ចូលរួមពិភាក្សា និងសម្រេចលើកការប្រឡងប្រជែង ជ្រើសរើសក្របខណ្ឌសុខាភិបាល ឆ្នាំ២០២២ ដែលប្រព្រឹត្ដទៅនាទីស្ដីការក្រសួង។
កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកសាស្រ្តចារ្យ ហ៊ុន ចំរើន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការគ្រប់គ្រងការប្រឡងប្រជែង រួមជាមួយលោក យក់ ប៊ុណ្ណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ លោកឧបការីតំណាងអង្គភាពប្រឆាំងអំពើពុករលួយ និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រសួងមុខងារសាធារណៈ ព្រមទាំងសមាជិក សមាជិកា ដែលជាអនុគណៈកម្មការចូលរួមការប្រឡងប្រជែងទាំងអស់សរុបចំនួនប្រមាណ ៦០០នាក់។
ការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលរៀបចំមណ្ឌលប្រឡងចំនួន៤ រួមមាន៖
១៖ មណ្ឌលសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលទីតាំង១
២៖ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលទីតាំង២
៣៖ មណ្ឌលវិទ្យាល័យបាក់ទូក និង
៤៖ មណ្ឌលសាលាបឋមសិក្សាបាក់ទូក៕