(ក្រចេះ)៖ លោក ហឿ ស៉ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ដួង ពៅ អភិបាលរងខេត្តក្រចេះ បានដឹកនាំ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំទី៤ ធ្វើឡើងដើម្បីផ្សាព្វផ្សាយ នូវអ្វីដែលរដ្ឋបាលខេត្តបានសម្រេច ឲ្យប្រជាពលរដ្ឋបានជ្រាប។ វេទិកានេះក៏ធ្វើឡើង បង្ហាញនូវអ្វីដែលនៅសេសសល់ និងកំពុងបន្តធ្វើបន្ថែមនៅអាណត្តិក្រោយបន្ទាប់ និងឆ្លៀតឱកាសស្វែងយល់ពីបញ្ហាប្រឈម និងបានផ្តល់ឱកាសឲ្យប្រជាពលរដ្ឋបានបញ្ចេញមតិយោបល់ និងការសំណូមពរបន្ថែមលើការងារដែលខ្វះចន្លោះរបស់អាជ្ញាធរមូលដ្ឋាន លើការងារបម្រើសេវាសាធារណៈ និងកិច្ចការអភិវឌ្ឍន៍សហគមន៍ជាដើម។
ក្នុងអង្គវេទិការផ្សព្វផ្សាយ ដែលរៀបចំឡើងនៅថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០២២ ស្ថិតនៅឃុំ អូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ទទួលបានបញ្ហាក៏ដូចជាការសំណូមពរពីប្រជាពលរដ្ឋចំនួន ១៣ ចំណុច ក្នុងនោះ មានដូចជា បញ្ហាទំនាស់ដីរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុន ស្នើសុំផ្តល់ដីសម្បាទានសង្គមកិច្ច ស្នើសុំផ្លូវចូលភូមិ សុំអណ្តូងទឹក បញ្ហានេសាទរខុសច្បាប់ និងគ្រឿងញៀនជាដើម។ ក្នុងនោះដែរមន្រ្តីជំនាញបានធ្វើការដោះស្រាយ ជូននៅនឹងកន្លែងបានចំនួន ៨ ចំណុច ហើយនៅសល់ ៥ ចំណុច ទទួលយកពិនិត្យពិភាគ្សាដោះស្រាយបន្ត។
ពាក់ព័ន្ធទៅនឹងបញ្ហា និងការសំណូមពរខាងលើ លោក ហឿ ស៉ីយ៉ែម បានឲ្យដឹងថា នេះជាកាតព្វកិច្ចរបស់មន្ត្រីជំនាញពាក់ព័ន្ធត្រូវស្វែងយល់គ្រប់បញ្ហានិងករណីខ្លះត្រូវចុះទៅពិនិត្យជាក់ស្តែង ឆ្លើយតបទៅប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននីមួយៗ ដើម្បីធ្វើឱ្យពួកកាន់មានជំនឿជឿជាក់មកលើអាជ្ញាធរ ពិសេសមេឃុំចៅសង្កាត់ថ្មីក្នុងអាណត្តិនេះ ហើយអាជ្ញាធរខេត្តត្រូវពិនិត្យនិងតាមដានរាល់បញ្ហា ឈានទៅធ្វើឱ្យ មានការអភិវឌ្ឍលើគ្រប់វិស័យ។
លោកបានជំរុញន្ថែមដល់មន្រ្តីសមត្ថកិច្ច ត្រូវត្រួតពិនិត្យតាមដានទៅលើក្រុមអ្នកលក់ដូរម្ហូប ចំណីអាហារតាមរ៉ឺម៉ក និងម៉ូតូ ដែលជាមុខសញ្ញានៃការចែកចាយលក់គ្រឿងញៀនដល់មូលដ្ឋាន ហើយមេប៉ុស្តិ៍គឺជាតួរអង្គសំខាន់ ក្នុងការដោះស្រាយនូវរាល់បញ្ហាដែលកើតមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តបតាមអនុសាសន៍សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហផ្ទៃ និងសុំឲ្យអាព្យាបាលជួយអប់រំណែនាំកូនចៅបន្ថែម ឲ្យយល់និងជៀងឆ្ងាយពីគ្រឿងញៀន៕