(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង នៅថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០១៦ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីក្រុងពាលី អគារនៅសកលវិទ្យាល័យ វិទ្យាសាស្ដ្រសុខាភិបាល ដែលប្រសិទិ្ធនាមថា «អគារសម្ដេចអគ្គមហាសេនាបតី តេជោហ៊ុន សែន» ដែលមានកម្ពស់១០ជាន់។
អគារសម្ដេចតេជោ ដែលប្រារព្ធកម្មវិធីក្រុងពាលីក្នុងថ្ងៃនេះ ជាអគារទី៣ហើយ ដែលអគារទី១ និងទី២មានកម្ពស់ត្រឹមតែ៧ ជាន់តែប៉ុណ្ណោះ ។
គួរបញ្ជាក់ថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ស្អែកនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ «អគារសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន» ដែលមានកម្ពស់១០ជាន់ ជាផ្លូវការ៕