(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបង្ហោះវីដេអូខ្លីមួយ ពីសកម្មភាពនៃការលេងបាល់ទះយ៉ាងពូកែ របស់ចៅប្រុសសម្តេច ដែលត្រូវជាកូនប្រុសរបស់លោក សុខ ពុទ្ធីវុធ និងលោកស្រី ហ៊ុន ម៉ាលី។

បើតាមការបញ្ជាក់របស់សម្តេចតេជោ ចៅប្រុស២នាក់របស់សម្តេច ធ្វើជាកីឡាតំណាងឲ្យក្រុមប្រចាំសាលា កំពុងចូលរួមប្រកួតបាល់ទះនៅប្រទេសវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះវីដេអូខ្លី អមដោយខ្លឹមសារយ៉ាងដូច្នេះថា «ចៅកាត់មករកជីតា លេងបាល់ទាត់ បាល់ទះតាំងពីក្មេង។ ចៅសាល ចៅណាក់២នាក់បងប្អូន ស្ថិតក្នុងក្រុមរបស់សាលាអាមេរិក កំពុងប្រកួតនៅវៀតណាម។ សូមមើលចៅសាលវាបាល់ចេញ»