Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បង្ក្រាបទីតាំងទទួលផលចោរកម្ម និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនមនុស្ស៤នាក់

15-06-2016 18:35

(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ នៅម៉ោង៤៖៣០នាទី រសៀលថ្ងៃទី១៥ ខែមិថុនានេះ បានបង្ក្រាបទីតាំងទទួលផលចោរកម្ម និងប្រើប្រាស់គ្រឿងញៀន នៅចំនុចបន្ទប់ជួលលេខ២ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយឃាត់ខ្លួនមនុស្ស៤នាក់ (ប្រុស៣នាក់ និងស្រីម្នាក់)។

មន្ត្រីអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានបញ្ជាក់ថា ក្រៅពីឃាត់ខ្លួនមនុស្ស៤នាក់ហើយនោះ កម្លាំងអាវុធហត្ថបានដកហូតម៉ូតូ៧គ្រឿង ទូរសព្ទ័៧គ្រឿង ដាវ១ដើម ស្លាកលេខរថយន្ត១ ម្សៅក្រាមសថ្លា២កញ្ចប់តូច កាតគ្រីម៉ូតូ១ កាងម៉ូតូ១ ក្បាំងម៉ូតូ១ លុយខ្មែ១៥ម៉ឺនរៀល និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានអាវុធហត្ថខណ្ឌ កំពុងសហការជាមួយការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តនិតិវិធី៕