Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ​រួមជាមួយភរិយារបស់​ប្រធានាធិបតី​​វៀតណាម ធ្វើទស្សនកិច្ច​​នៅប្រាសាទ ព្រះកែវមរកត

15-06-2016 17:51

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៥  ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង១៥៖០៥នាទី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញចូលរួមជាមួយ លោកស្រី Nguyen Thi Hien ភរិយារបស់ប្រធានាធិបតី នៃសាធារណរដ្ឋ​សង្គមនិយមវៀតណាម ដើម្បីធ្វើទស្សនកិច្ចនៅប្រាសាទព្រះកែវមរកត ព្រះបរមរាជវាំង។

កម្មវិធីនេះគឺជាផ្នែកមួយ នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់គណៈប្រតិភូជាន់ខ្ពស់ នៃប្រទេសវៀតណាម ដែលដឹកនាំដោយ លោក Tran Dai Quang ប្រធានាធិបតី នៃសាធារណរដ្ឋ​សង្គមនិយមវៀតណម ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅកម្ពុជា ដើម្បីរឹត​ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាង​ប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕