(ភ្នំពេញ)៖ លោក ចេង មុន្នីរ៉ា ប្រធានកិត្តិយសអនុសាខាខណ្ឌច្បារអំពៅ និងជាអភិបាលខណ្ឌ និងលោកស្រី ហេង សុវត្ថា ប្រធានគណៈកម្មាធិការអនុសាខា អភិបាលរងខណ្ឌ ព្រមទាំងក្រុមការងារ នៅព្រឹកថ្ងៃទី១៦ ខែវិច្ជិកា ឆ្នាំ២០២២នេះ បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់ប្រជាពលរដ្ឋដែរជួបការលំបាកចំនួន២១គ្រួសារ នៅសង្កាត់ច្បារអំពៅទី១។
នាឱកាសនោះដែរ លោក ចេង មុន្នីរ៉ា បានលេីកឡេីងពីការយកចិត្តទុកដាក់គិតគូពីសំណាក់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយយេីងមិនបានដឹង ហេីយមិនបានដោះស្រាយនោះឡេីយ ពោលគឺកាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល»។
លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ពីសុខភាពអនាម័យ ក្នុងការរស់នៅ និងការហូបចុក ព្រមទាំងបន្តប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ ដោយចូលរួមអនុវត្តវិធានការណ៍ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន ឱ្យបានខ្ជាប់ខ្ជួន។
អំណោយមនុស្សធម៌ ដែលបានផ្តល់ជូននាពេលនេះ ដោយក្នុង១គ្រួសារៗ ទទួលបាន៖ អង្ករ២៥គីឡូក្រាម, ឃីត១កញ្ចប់ (មី ត្រីខ ទឹកត្រី ទឹកសុីអុីវ ទឹលសុទ្ធ ទឹកក្រូច ម៉ាស់) និងថវិកា៤មុឺនរៀល៕