(ពោធិ៍សាត់)៖ ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មី នៃខេត្តពោធិ៍សាត់ នឹងរៀបចំធ្វើឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ វេលាម៉ោង០៨៖៣០នាទីព្រឹក នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់។

ពិធីប្រកាសចូលកាន់តំណែង ប្រធានមន្ទីរកសិកម្មថ្មី ខេត្តពោធិ៍សាត់នេះ នឹងប្រព្រឹត្ដិទៅក្រោមអធិបតីភាព លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ចេង ឡៃ អភិបាលខេត្តស្ដីទី តំណាងលោក ជា តាយ អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

សូមបញ្ជាក់ថា លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មី នៃខេត្តពោធិ៍សាត់ ជាអតីតអនុប្រធានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដពោធិ៍សាត់ ដោយឡែកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាណ និងនេសាទចាស់ នឹងឡើងតំណែងជាអភិបាលរងខេត្តពោធិ៍សាត់៕