Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​ នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​! ស្លាប់ម្នាក់ និងរបួស៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី១៥ ខែវិច្ឆិកាម្សិលមិញ

16-11-2022 07:21

(ភ្នំពេញ)៖​ របាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស ​នៅ​ថ្ងៃ​ទី១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២២ កើតឡើងចំនួន៥លើក​ បណ្តាល​ឲ្យ​មនុស្ស​​១​នាក់​ស្លាប់ របួសធ្ងន់​ ៣​នាក់ និង​របួសស្រាល​ ៤​នាក់​។

សូមជម្រាបថា មូលហេតុភាគច្រើន ដែលកើតគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំង បត់គ្រោះថ្នាក់ ស្រវឹង ងងុយដេកជាដើម៕