(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៥​ ខែវិច្ឆិកា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤នាក់ ខណៈអ្នកជាសះស្បើយគ្មាន

២៖ លោក ស៉ី ជិនពីង៖ «ប្រទេសចិនមានប្រជាធិបតេយ្យបែបចិន ខណៈសហរដ្ឋអាមេរិក មានប្រជាធិបតេយ្យបែបអាមេរិក»

៣៖ រដ្ឋសភា ចេញសេចក្តីប្រកាសព័ត៌មាន ពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍

៤៖ លោក ស៉ី ជិនពីង ប្រាប់ លោក បៃដិន ថា បញ្ហាតៃវ៉ាន់គឺជា «ខ្សែបន្ទាត់ក្រហមដំបូងបំផុត» ដែលមិនត្រូវឆ្លងកាត់ដាច់ខាត

៥៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃ១៥ ខែវិច្ឆិកានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣៥.១លាននាក់ និងស្លាប់ជាង៣៦.១ម៉ឺននាក់

៦៖ លោក ម៉ាក្រុង ទទូចលោក ស៉ី ជិនពីង ឱ្យជួយដាក់សម្ពាធលើរុស្ស៉ី ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន

៧៖ លោក កែវ រតនៈ ពន្យល់នីតិវិធីអាចទទួលបានការអនុគ្រោះថ្លៃអគ្គិសនី ៤៨០រៀលក្នុង១គីឡូវ៉ាត់ម៉ោង សម្រាប់វិស័យកសិកម្ម

៨៖ អ៊ុយក្រែន សាទរចំពោះការប្រឆាំងរបស់ប្រទេសចិន លើការគំរាមកំហែងនុយក្លេអ៊ែរ

៩៖ អគ្គនាយកអគ្គិសនីកម្ពុជា៖ ក្នុង១ឆ្នាំ រដ្ឋចេញខាតជូនអ្នកប្រើប្រាស់អគ្គិសនី ១២០លានដុល្លារ

១០៖ ប្រមុខ CIA ព្រមានរុស្ស៉ី ប្រឆាំងនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅអ៊ុយក្រែន

១១៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពអាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៦-២២ ខែវិច្ឆិកា, អាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរតាមតំបន់

១២៖ លោក ហ្សេលេនស្គី ប្រាប់ G20 ថា បច្ចុប្បន្នជាពេល ត្រូវបិទបញ្ចប់សង្រ្គាមរបស់រុស្ស៉ី

១៣៖ ទស្សនៈ៖ មោទនភាព! ពីប្រទេសធ្លាប់តែរត់ពឹងគេបញ្ចប់វិបត្តិ ពេលនេះកម្ពុជាជាកន្លែងគេជជែកដោះស្រាយវិបត្តិវិញម្តង

១៤៖ Financial Times: ប្រទេស G20 ភាគច្រើន ថ្កោលទោសសង្រ្គាមឈ្លានពានរបស់រុស្ស៉ី លើអ៊ុយក្រែន

១៥៖ មហាសន្និបាត UN អំពាវនាវឱ្យរុស្ស៉ីសងថ្លៃខូចខាត ជុំវិញការឈ្លានពានអ៊ុយក្រែន

- ព័ត៌មាន Fresh News Plus

១៖ Google យល់ព្រមបង់ប្រាក់ជិត ៤០០លានដុល្លារ ដើម្បីបញ្ចប់បណ្តឹងលួចទីតាំងអ្នកប្រើប្រាស់

២៖ ក្រុមហ៊ុន Amazon គ្រោងបញ្ឈប់បុគ្គលិកប្រហែល ១ម៉ឺននាក់ក្នុងសប្តាហ៍នេះ

៣៖ BTS ឈ្នះពានរង្វាន់ «Biggest Fans» ពីកម្មវិធី MTV EMAs នៅអាល្លីម៉ង់ ស្ថិតក្នុងចំណាត់ថ្នាក់កំពូល ក្នុងចំណោមអ្នកសិល្បៈល្បីៗលើពិភពលោក

៤៖ តារាចម្រៀង Selena Gomez ទទួលបានពានរង្វាន់ «Morton E Ruderman Award» សម្រាប់ការបំផុសគំនិត ក្នុងការដោះស្រាយបញ្ហាផ្លូវចិត្ត

៥៖ ប្រធានសហព័ន្ធកីឡាប៉េតង់ ចាត់ទុកជោគជ័យជើងឯកអាស៊ី នៅថៃ គឺជាសញ្ញាណល្អមួយទៀត ត្រៀមស៊ីហ្គេម ២០២៣

៦៖ លោកបណ្ឌិត ថោង ខុន ជំរុញការរៀបចំពិធីបើក-បិទកីឡាជាតិ ឲ្យទទួលបានជោគជ័យ ខណៈសល់ពេលតែ ១សប្ដាហ៍ទៀតប៉ុណ្ណោះ

៧៖ មិនធម្មតា! រឿង «Black Panther2: Wakanda Forever» កើបលុយបាន ៣៣០លានដុល្លារ ពីការចាក់បញ្ចាំងប៉ុន្មានថ្ងៃដំបូង


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)