(ភ្នំពេញ)៖ ដើម្បីរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងវិន័យក្នុងការប្រឡងចូលបម្រើការងារក្នុងក្របខណ្ខសុខាភិបាលឆ្នាំ២០២២ ក្រសួងសុខាភិបាល បានប្រកាសជូនបទបញ្ជាផ្ទៃក្នុងនៃការប្រឡងប្រជែងនេះ ជូនដល់បេក្ខជនទាំងអស់ឱ្យបានជ្រាបជាមុន។

នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលបណ្ដាញព័ត៌មាន Fresh News​ ទទួលបាននៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

សូមបញ្ជាក់ថា ការប្រឡងនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមមណ្ឌលប្រឡងប្រជែង ចំនួន០៤។

ខាងក្រោមជាប្រការដែលបេក្ខជនត្រូវអនុវត្ដ៖