(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ និងខិតខំរៀបចំតុបតែងលម្អតាមផ្លូវធំៗ ស្ពានឆ្លងទន្លេ និងតាមទីសាធារណៈផ្សេងទៀត ជាពិសេសនាពេលរាត្រី ដើម្បីបង្កើនសោភ័ណភាពរាជធានីភ្នំពេញ ឱ្យស័ក្តិសមជាស្រុកមានសន្តិភាព ស្ថិរភាព និងមានសុខសុវត្ថិភាពល្អ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់មកកាន់បណ្ដាញព័ត៌មាន Fresh News ថា សាលារាជធានីភ្នំពេញ បានតុបតែងលម្អភ្លើងបំភ្លឺ ភ្លើងពណ៌រាត្រី ផ្កាភ្ញី សម្អាតបរិស្ថាននៅតាមដងវិថីធំៗ ស្ពានជ្រោយចង្វា រង្វង់មូល តាមមាត់ទន្លេ ក៏ដូចជាទីសាធារណៈផ្សេងទៀតដែរ ហើយនៅពេលរាត្រីវិញពិតជាស្រស់ស្អាត គួរឲ្យគយគន់យ៉ាងខ្លាំង៕

សូមទស្សនាទិដ្ឋភាពរាជធានីភ្នំពេញ នាពេលរាត្រី៖