(ភ្នំពេញ)៖ ក្នុងសប្តាហ៍ទី២ ថ្ងៃទី៧-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ភ្ញៀវទេសចរទូទាំងប្រទេសមានចំនួន២,៧២៤,៤៩១នាក់ ក្នុងនោះភ្ញៀវជាតិ២,៦៦៦,៦៨៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៥៧,៨០៧នាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៦៣២,៤៧៦នាក់
* ខេត្តកំពត ៦១១,៩៩១នាក់
* ខេត្តសៀមរាប ៣៤៥,១៥២នាក់
* ខេត្តកំពង់ស្ពឺ ២៤១,៤៧០នាក់
* ខេត្តត្បូងឃ្មុំ ២៣៤,៤៦៣នាក់
* ខេត្តបាត់ដំបង ១០៨,៨៤៥នាក់
* ខេត្តកែប ១០៧,៧៣១នាក់។

លោក ថោង ខុន បានបន្តថា តួលេខខាងលើ រាប់បញ្ចូលផងដែរនូវចំនួនភ្ញៀវទេសចរប្រមាណ​២.៥៧លាននាក់ នាឱកាសឈប់សម្រាករយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក កាលពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកបានបន្តទៀតថា ដើម្បីអបអរសាទរព្រះរាជ្យពិធីបុណ្យអុំទូក បណ្តារដ្ឋបាលខេត្តមួយចំនួនបានរៀបចំពិធីបុណ្យអុំទូកក្នុងអំឡុងខែតុលា និងខែវិច្ឆិកា រួមជាមួយការតាំងពិព័រណ៍ ការប្រគុំតន្រ្តី និងកម្មវិធីកម្សាន្តសប្បាយនានាដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើន៕