(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានជំរុញឱ្យមន្ត្រីសុខាភិបាលខេត្ត ត្រូវបន្តខិតខំពង្រឹងការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ ជូនពលរដ្ឋតាមមូលដ្ឋានឱ្យ បានគ្រប់ៗគ្នា។

ការថ្លែងណែនាំបែបនេះរបស់លោកអភិបាលខេត្តឧត្តរមានជ័យ ក្នុងឱកាសដែលលោកចូលរួមអបអរពិធី ប្រគល់ ទទួល ម៉ូតូ នឹងគ្រឿងសំភារ:បរិក្ខាវេជ្ជសាស្រ្ត ជូនដល់មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ក្រោមការជួយឧបត្ថម្ភគាំទ្ររបស់អង្គការ (GIZ ) ប្រទេសអាឡីម៉ង់ នាថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២២។

តាមរបាយការណ៍របស់លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានថ្លែងបញ្ជាក់ថា ក្នុងខេត្តឧត្តរមានជ័យចាប់ពីអំឡុងពេលមានជំងឺកូវីដ មកដល់បច្ចុប្បន្ននេះ ចំនួនពលរកឆ្លងមានចំនួន១៤៩០៨២នាក់ (ស្រី៦៧៣២៥នាក់) ក្នុងនោះអ្នកជំងឺមាន១៤៤៦៦នាក់ ជាពលករមានចំនួន៧៥៦៤នាក់។

ដោយឡែកចំពោះលទ្ធផល នៃការចាក់ស្រោចវ៉ាក់សាំងចំពោះកុមារចាប់ពីអាយុ៣ឆ្នាំ ដល់៤ឆ្នាំ សរុបចាក់បានចំនួន ២៣៥៣២៩នាក់ ក្នុងនោះសម្រាប់មនុស្សធំពេញវ័យចាប់១៨ឆ្នាំឡើងសម្រាប់ដូសទី៣ នឹងដូសជំរុញទី៤ នឹងទី៥ ចាក់បាន៧៨% ជាប់លំដាប់ថ្នាក់លេខ២ ផងដែរ។

លោក ប៉ែន កុសល្យ បានផ្តាំផ្ញើមន្រ្តីសុខាភិបាលដែលជាកងទ័ពអាវសទាំងអស់ ធ្វើយ៉ាងណាត្រូវបន្តយកចិត្តទុកដាក់ខិតខំបំពេញតួរនាទីការងាររបស់ខ្លួនបន្ថែមទៀត ឲ្យបានប្រសើរក្នុងការផ្តល់សេវាសាធារណ:ការព្យាបាល នៅតាមមណ្ឌលសុខភាពនឹងនៅតាមគោលដៅឈរជើងនានាឲ្យមានប្រសិទ្ធភាពខ្ពស់នឹងត្រូវគោរពតាមក្រមសីលធម៍ វិជ្ជាជីវ: ជាគ្រូពេទ្យឲ្យបានល្អចំពោះការផ្តល់សេវាផ្សេងៗជូនដល់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត ថ្លែងបន្តថា ការខិតខំជំនះពុះពាររាល់ឧបសគ្គទាំងអស់នេះហើយ ពិសេសក្នុងអំឡុងពេលវិបត្តិកូវីដ១៩ បងប្អូនពិតជាមានការហត់នឿយ ប៉ុន្តែបងប្អូននៅតែបន្តការងារយ៉ាងសកម្ម ដោយពុំមានការត្អូញត្អែរ នោះឡើយ។ ទាំងអស់នេះហើយសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ពីការរួមសុខរួមទុក្ខជាមួយគ្នាទើបយើងអាចលុបបំបាត់ស្ទើរទាំងស្រុងនូវជំងឺឆ្លងកូវីដ១៩ បាននៅកម្ពុជា។

ជាមួយគ្នានេះ លោកក៏បានថ្លែងនូវការអរគុណចំពោះអង្កការ GIZ ដែលបានផ្តល់ម៉ូតូ និងឧបករណ៍វេជ្ជសាស្ត្រជូនមន្ទីរសុខាភិបាលខេត្ត លើសពីនេះបានផ្តល់ការលើកទឹកចិត្តសម្រាប់មន្រ្តីសុខាភិបាលមកពីបណ្តាលអង្គភាពទាំង៥ ក្រុង ស្រុក តាមមណ្ឌលសុខភាពនានា ដែលបានខិតខំបំពេញការងារកន្លងមក ទប់ស្កាត់ក្នុងកាល:ទេស:កូវីដ១៩នោះ ទទួលបានម៉ូតូក្នុងម្នាក់១គ្រឿង សម្រាប់បម្រើការងារក្នុងអង្គភាពផងដែរ៕