(ភ្នំពេញ)៖ សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៣ ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន (Advancing Together for Sustainable, Inclusive, and Resilient ASEAN)» ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។ នេះបើតាមការជូនដំណឹងរបស់រដ្ឋសភា។

សូមជម្រាបថា រដ្ឋសភាកម្ពុជា ក៏បានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំទល់មុខគ្នា រវាងប្រមុខដឹកនាំកំពូលអាស៊ាន និងអាយប៉ា ដែលដឹកនាំដោយ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ផងដែរ៕

សូមទស្សនាវីដេអូបង្ហាញពីភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងការរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ខាងក្រោម៖