Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បញ្ឈប់ការប្រើគ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ ! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែវិច្ឆិកា៖ បង្ក្រាប១៤ករណី ឃាត់ខ្លួន៣៦នាក់

15-11-2022 16:59

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៤ករណី ក្នុងនោះករណីប្រើប្រាស់៥ករណី, រក្សាទុក៤ករណី និងជួញដូរ៥ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣៦នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៥,៥២៩ករណី ឃាត់មនុស្ស ១២,៩៣៣នាក់ (ស្រី៨០៧នាក់)៕