នាយសេនាធិការ កងរាជអាវុធហត្ថខេត្តកោះកុង ដឹកប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទីភារកិច្ច របស់មន្ទីរជំនាញទាំងអស់ និងត្រួតពិនិត្យការងាររបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២
15-11-2022 16:56
(កោះកុង)៖ នៅព្រឹកថ្ងៃអង្គារ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ ម៉ាន់ ដាវីត នាយសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទីភារកិច្ច របស់មន្ទីរជំនាញទាំងអស់ចំណុះបញ្ជការដ្ឋាន និងត្រួតពិនិត្យការងាររបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២។
កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់លោកនាយរងសេនាធិការ លោកប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យ ឯករាជ្យទាំង៣ និងក្រុមជំនួយការ។
កិច្ចប្រជុំនេះសំដៅទៅលើការពង្រឹងការអនុវត្តន៍តួនាទីភារកិច្ចរបស់ជំនាញទាំងអស់ និងរបៀបរបបធ្វើកិច្ចការងារ៕