ប្រធានាធិបតីវៀតណាម កំពុងជួបសម្តែងការគួរសម ជាមួយសម្តេច ហេង សំរិន នៅរដ្ឋសភា
15-06-2016 15:08
(ភំពេញ)៖ នៅវេលាម៉ោង៣៖០០នាទីរសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ត្រាន់ ដាយ ខ្វាង (Tran Dai Quang) ប្រធានាធបិតីថ្មីរបស់វៀតណាម កំពុងជួបជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នាគ្រាដែលលោកបានមកបំពេញទស្សនកិច្ច នៅកម្ពុជា ជាផ្លូវការលើកដំបូង ក្នុងនាមជាប្រធានាធិបតី។
លោក Tran Dai Quang ត្រូវបានបោះឆ្នោតជ្រើសតាំង ជាប្រធានាធិបតីបន្តពីលោក ត្រឿង តាន់សាង កាលពីដើមខែមេសា ឆ្នាំ២០១៦។ មុនពេលជាប់ឆ្នោតនេះ លោក Quang ធ្លាប់ជារដ្ឋមន្ត្រីសន្តិសុខសាធារណៈ របស់ប្រទេសវៀតណាម ដែលបានកាន់តំណែងតាំងពីឆ្នាំ២០១១៕