(ភ្នំពេញ)៖ លោក ថៅ យឿន អាយុ ៥៧ឆ្នាំ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ០១០៩០៤៨៤៥ អាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ ផ្លូវ២៣ ផ្លូវបេតុង ភូមិអន្លងគងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នឹងអ្នកស្រី អ៊ែល ណារី អាយុ៣៦ឆ្នាំ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ០៥១៥៦០០៣៩ អាសយដ្ឋានបច្ចុប្បន្នភូមិចំការគួយកើត ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យមិនទាន់ចុះបញ្ជី និងមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបាន ហើយយកទៅប្រើប្រាស់ខុសច្បាប់។

លោក ថៅ យឿន បានឱ្យដឹងថា បានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យមិនទាន់ចុះបញ្ជី លេខ ៨៥៤ ល.ប ចុះថ្ងៃទី៧ ខែមីនា ឆ្នាំ ២០១៩មានទីតាំងស្ថិតនៅភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានទំហំ២៦៨ ម៉ែត្រក្រឡានិងមាន ព្រំប្រទល់៖ខាងជើងទល់នឹង នុន រីម ,ខាងត្បូងទល់នឹងសួង តុប ,ខាងកើតទល់នឹងចំណីប្រឡាយ ,ខាងលិចទល់នឹង ចក់ នៅ ។

គាត់បានបញ្ជាក់ថាពិតជាបានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យមិនទាន់ចុះបញ្ជីពិតប្រាកដមែន និងពិតជាមិនបានយកទៅដាក់ជួល បញ្ចាំ ឬធ្វើអំណោយទានទៅឱ្យជនណាមួយ, ពុំមានពាក់ព័ន្ធទំនាស់ ឬដីកាហាមឃាត់របស់តុលាការ និងពុំមានពាក់ព័ន្ធដីសាធារណៈ ដែលរដ្ឋបានហាមឃាត់ឡើយ។

គាត់សូមបញ្ជាក់ថា «បើថ្ងៃក្រោយមានជនណាមកទាមទារ ឬ តវ៉ាថា ដី/ផ្ទះ ខាងលើនេះ មិនមែនរបស់ខ្ញុំនោះ ខ្ញុំបាទសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់»