(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គម បានរៀបចំវេទិការសាធារណៈមួយ នៅស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ ៨០០នាក់។
នៅក្នុងវេទិការនោះ កញ្ញា ធី សុវណ្ណថា បានអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមទាមទារឱ្យ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ហ៊ានចេញមុខទទួលខុសត្រូវ ចំពោះមុខច្បាប់ ចំពោះទង្វើរបស់លោក កន្លងមក៕