(ភ្នំពេញ)​៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានពន្យល់ពីនីតិវិធីដែលអាចជួយឲ្យកសិករ ម្ចាស់កសិដ្ឋាន អ្នកផលិត អ្នកកែច្នៃក្នុងវិស័យកសិកម្ម ទទួលបានការអនុគ្រោះថ្លៃអគ្គិសនី៤៨០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង សម្រាប់ការប្រើប្រាស់នៅពេលយប់ ចាប់ពីម៉ោង៩យប់ ដល់៧ព្រឹក។

ការពន្យល់របស់លោក កែវ រតនៈ ធ្វើឡើងក្នុងកិច្ចសន្ទនា ស្ដីពីការប្រើប្រាស់ថាមពលអគ្គិសនី សម្រាប់វិស័យកសិកម្ម នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

លោកបានឲ្យដឹងថា រាល់សកម្មភាព៣ធំ នៅក្នុងវិស័យកសិកម្ម រួមមាន៖ ការដាំដុះ, ការចិញ្ចឹមសត្វ និងការនេសាទ ត្រូវបានចាត់ទុក ជាវិស័យដែលទទួលបានការអនុគ្រោះថ្លៃអគ្គិសនី៤៨០រៀល ក្នុង១គីឡូវ៉ាត់ម៉ោងពីអគ្គិសនីកម្ពុជា។

លោក កែវ រតនៈ បានពន្យល់ថា ចំពោះនីតិវិធីដើម្បីទទួលបាន ការអនុគ្រោះថ្លៃអគ្គិសនី៤៨០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង អ្នកប្រើប្រាស់កសិកម្មទាំងអស់ ត្រូវតែមកដាក់ពាក្យទៅអ្នកលក់ភ្លើង ដែលជាទីតាំងបងប្អូនរស់នៅ ហើយបើសិនជាក្រុមសហគមន៍ ត្រូវមាននរណាម្នាក់ជាតំណែង ដែលទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន៕

ដើម្បីឲ្យកាន់តែយល់ច្បាស់ សូមទស្សនាវីដេអូទាំងស្រុង ពីការពន្យល់របស់លោក កែវ រតនៈ៖