(ភ្នំពេញ)៖ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ (Sultan Haji Hassanal Bolkiah Mu’izzaddin Waddaulah) ព្រះមហាក្សត្រ និងជាព្រះប្រមុខរដ្ឋ នៃប្រទេសព្រុយណេដារូសាឡាម បានយាងបើកយន្តហោះដោយអង្គឯង ពេលយាងចេញពីរាជធានីភ្នំពេញ ដើម្បីធ្វើមាតុភូមិនិវត្តន៍វិញ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ វីដេអូនៃការយាងបើកយន្តហោះ ត្រូវបានថតដោយអ្នកថតរូបរបស់បណ្តាញព័ត៌មាន Fresh News នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕