(ឧត្តរមានជ័យ)៖ ជនសង្ស័យម្នាក់ផឹកស្រាស្រវឹងរួច កើតចិត្តក្លាហាន ក៏ឡើងផ្ទះគេចាប់រំលោភកូនក្រមុំគេ តែមិនបានសម្រេចក៏ត្រូវជាប់ខ្នោះសមត្ថកិច្ច។
លោកឧត្តមសេនីយ៍ត្រី ម៉ែន លី ស្នងការខេត្តបានឲ្យភ្នាក់ងារ Fresh News ដឹងថា ក្រោយពីកម្លាំងអធិការក្រុងសំរោង បានទទួលបណ្តឹងថា មានករណីប៉ុនប៉ងរំលោភសេពសន្ថវៈ កើតឡើងកាលពីយប់ថ្ងៃ១៣ ខែមិថុនា ឆ្នាំ២០១៦ ដោយជនសង្ស័យបាន ផឹកស្រាស្រវឹង ធ្វើសកម្មភាពលើឈ្មោះ ល ស គ ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិអូរឫស្សី សង្កាត់កូនគ្រៀល ក្រុងសំរោង នៅផ្ទះជនរងគ្រោះ ដែលបង្កឡើង ដោយជនសង្ស័យឈ្មោះ ម៉ាត់ ជា ភេទប្រុសអាយុ៣៧ឆ្នាំ។
សម្ថកិច្ចក្រោយទទួលបានបណ្តឹង កំលាំងអធិការក្រុងសហការ ជាមួយប៉ុស្តិ៍រដ្ឋបាលកូនគ្រៀល ធ្វើការស្វែងរក និងបានធ្វើការឃាត់ខ្លួន ជនសង្ស័យ និងសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនល្មើសបានឆ្លើយសារភាពថា ខ្លួនពិតជាប្រព្រឹត្តិ ករណីខាងលើមែនដោយខ្លួនស្រវឹង បាត់បង់ស្មារតី ទើបហ៊ានដូច្នេះ។
បច្ចុប្បន្ននេះសមត្ថកិច្ចកំពុងសាងសំណុំរឿង បញ្ចូនជនសង្ស័យ ទៅកាន់សាលាដំបូងចាត់ការតាមច្បាប់៕