(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសារជូនប្រជាពលរដ្ឋកម្ពុជា នៅក្នុងឱកាសទិវាជំងឺទឹកនោមផ្អែមពិភពលោក ១៤ វិច្ឆិកា។

តាមខ្លឹមសារអត្តបទរបស់លោកស្រី បានបញ្ជាក់ថា​ ទិវាជំងឺទឹកនោមផ្អែមពិភពលោក (World Diabetis Day) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ ដោយសហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ ដោយមានការគាំទ្រពីអង្គការសុខភាពពិភពលោក (WHO) ក្នុងការឆ្លើយតបទៅនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសុខភាព និងការគំរាមកំហែងសេដ្ឋកិច្ចដែលបង្កឡើងដោយជំងឺទឹកនោមផ្អែម ហើយទិវានេះបានក្លាយជាថ្ងៃផ្លូវការ របស់អង្គការសហប្រជាជាតិក្នុងឆ្នាំ២០០៦។

ជារៀងរាល់ឆ្នាំទិវាដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធឡើង ដើម្បីបាញ់ឆ្ពោះទៅរកអត្រាប្រវ៉ាឡង់នៃជំងឺទឹកនោមផ្អែម និងផលប៉ះពាល់របស់វា ព្រមទាំងអប់រំមនុស្សឱ្យបង្កើនការយកចិត្តទុកដាក់លើការការពារ និងព្យាបាលជំងឺទឹកនោមផ្អែម។

ប្រធានបទទិវាជំងឺទឹកនោមផ្អែមពិភពលោក ឆ្នាំ២០២២ គឺ «ការអប់រំដើម្បីការពារថ្ងៃស្អែក» ក្រោមប្រធានបទរួមគ្នានយុទ្ធនាការទិវាជំងឺទឹកនោមផ្អែមពិភពលោក២០២១-២៣ «ការទទួលបានការថែទាំជំងឺទឹកនោមផ្អែម»។ ប្រធានបទនេះ ឆ្លុះបញ្ចាំងពីការអប់រំខ្លាំងលើជំងឺទឹកនោមផ្អែមដោយជំរុញឱ្យមានការកែប្រែឥរិយាបទ និងទម្លាប់នៃការរស់នៅ ជាពិសេសការបរិភោគអាហារប្រកបដោយផាសុខភាព ព្រមទាំងបង្កើនការយកចិត្តទុកដាក់លើការថែទាំសុខភាព ការពារជំងឺទឹកនោមផ្អែម៕

ខាងក្រោមនេះ ជាសាររបស់លោកស្រី ឱ វណ្ណឌីន៖