(បន្ទាយមានជ័យ)៖ លោក បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណ:កម្មាការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកភ្នំស្រុក រួមនឹងក្រុមការងារ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចុះមូលដ្ឋានពិនិត្យមើលទីស្នាក់ការគណបក្សប្រជាជនឃុំទាំង៦ ក្នុងស្រុកភ្នំស្រុក ព្រមទាំងជួបសំណេះសំណាលជាមួយនឹងក្រុមការងារ សមាជិក-សមាជិកាគណបក្សឃុំ និងបាននាំយកអង្ករ និងគ្រឿងឧបភោគ បរិភោគ ផ្តល់ជូនទីស្នាក់ការគណបក្សឃុំសម្រាប់ដោះស្រាយជូនប្រជាពលរដ្ឋដែលមានជួបការលំបាក។
នាឱកាសនោះ លោក បោន ប៊ិន បានណែនាំដល់សមាជិក-សមាជិកាគណបក្សឃុំទាំង៦ ត្រូវចុះតាមមូលដ្ឋានឱ្យបានជាប់ជាប្រចាំដើម្បីដឹងពីសុខទុក្ខប្រជាពលរដ្ឋ ពិសេសពលរដ្ឋកំពុងជួបទុក្ខលំបាក យើងត្រូវដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា ដោយមិនត្រូវប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរឡើយ។
សូមបញ្ជាក់ថា លោក បោន ប៊ិន បាននាំយកអង្ករ និងគ្រឿងឧបភោគបរិភោគផ្តល់ជូនទីស្នាក់ការគណបក្សឃុំទាំង៦ ក្នុងស្រុកភ្នំស្រុក ក្នុងមួយឃុំ អង្ករចំនួន១តោន ទឹកស៊ីអ៉ីវ២០យួរ ទឹកត្រី២០យួរ, មី១កេសធំ ត្រីខ៦យួរ និងទឹកសុទ្ធ២០កេសផងដែរ៕