(វៀតណាម)៖ លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅសកលវិទ្យាល័យគៀនយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក គួច ចំរើន បានសំណេះសំណាលជាមួយនិស្សិតអាហាររូបករណ៍កម្ពុជា ដែលកំពុងសិក្សានៅសកលវិទ្យាល័យគៀនយ៉ាង ដោយមានការសម្របសម្រួលរបស់ខេត្តគៀនយ៉ាង រៀបចំប្រតិភូដើម្បីពិគ្រោះយោបល់ កិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងខេត្តគៀនយ៉ាង។

ជាមួយគ្នានេះ លោក គួច ចំរើន បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹងរលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្របពេលដែលកម្ពុជាកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំវេទិការអាស៊ាន នេះជាមោទនភាពដែលកម្ពុជាឆ្លងកាត់សង្គ្រាមអស់ជឆច្រើនទស្សវត្ត។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ធ្វើឲ្យប្រទេសមានការវិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ មានសុខសុវត្ថិភាព ដែលថ្នាក់ដឹកនាំប្រទេសមហាអំណាចធំៗ បានចួលរួមកិច្ចប្រជុំអាស៊ាននៅកម្ពុជា។

លោកបានបន្តថា កិច្ចប្រជុំអាស៊ាននៅឆ្នាំ២០១២កន្លងមក ធ្វើឲ្យមេដឹកនាំនៅលើពិភពលោកបានធ្វើការវាយតម្លៃ នៃកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំអាស៊ីបូពាទទួលបានលទ្ធផលល្អ។ កម្ពុជាទទួលបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈប្រកបដោយសុវត្ថិភាពសម្រាប់ថ្នាក់ដឹក នាំប្រទេសអាស៊ាន និងបណ្តាប្រទេសធំៗ ដែលមកចូលរួមកិច្ចប្រជុំវេទិកាអាស៊ាននៅកម្ពុជា។

អភិបាលខេត្តបានបន្តថា ក្មួយៗស្ថិតក្នុងការសិក្សាដែលមាន៧មុខជំនាញ ដែលមាននិស្សិតជាង ៤៧នាក់នៅខេត្តគៀនយ៉ាង ហើយការជួបជុំគ្នានាពេលនេះ ក្នុងគ្រួសារខ្មែរតែមួយដែលបានមកសិក្សារៀនសូត្រ នៅក្រៅប្រទេស ជាឈ្នាន់នៃការទទួលបានអនាគតរបស់ក្មួយៗទាំងអស់គ្នា សុំឲ្យក្មួយៗខិតខំសិក្សារៀនសូត្រប្រកបដោយក្តីសង្ឃឹម ព្រោះកម្ពុជា ត្រូវការធនធានមនុស្សក្នុងការចូលរួមដឹកនាំប្រទេសជាតិ ទន្ទឹមនោះយើងក៏ត្រូវនាំគ្នាថែរក្សាសុខសន្តិភាពហើយកត្តាសុខសន្តិភាព គឺផ្តល់អត្ថប្រយោជន នៃការបង្កើនសេដ្ឋកិច្ចសង្គម និងបង្កើនជីវភាពប្រជាពលរដ្ឋ។ យើងត្រូវមានមនោសញ្ចេតនា ចេះជួយគ្នាក្នុងការ
សិក្សា និងសុខភាព ដើម្បីទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីបំរើប្រទេសជាតិរបស់យើងកាន់តែមានការរីកចម្រើនបន្ថែមទៀត។

ក្នុងឱកាសនោះ ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្ត ក៏បាននាំយកថវិកាសម្តេចតេជោ ជូននិស្សិតចំនួន១៥នាក់ ក្នុងម្នាក់ ៨០ម៉ឺនរៀលផងដែរ៕