(បន្ទាយមានជ័យ)៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់មន្រ្តីក្រោមឱវាទកន្លងមក លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត តែងតែចូលរួមជ្រោមជ្រែង ផ្ដល់កម្លាំងចិត្ត និងបរិច្ចាគថវិកាផ្ទាល់ខ្លួនឧបត្ថម្ភដល់បងប្អូនមន្ត្រីដែលជួបការលំបាកគ្រប់ៗគ្នា។

ជាក់ស្តែងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារប៉ុស្តិ៍ បានចាត់បញ្ជូនក្រុមការងារចំនួន៥រូប ដឹកនាំដោយលោកវរសេនីយ៍ឯក សៀង អិន ឋានៈនាយរងប៉ុស្តិ៍ ចុះសួរសុខទុក្ខលោកវរសេនីយ៍ត្រីខេម ម៉ៅ ឋានៈនាយរងប៉ុស្តិ៍ ដែលមានជំងឺប្រចាំកាយ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ក្រុមការងារបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាចំនូន៥០០ដុល្លារ ប្រគល់ជូនមន្ត្រីនគបាលនាយរងប៉ុស្តិ៍ ដើម្បីចូលរួមដោះស្រាយបន្ទុកចំណាយក្នុងការព្យាបាលផងដែរ។

នាររងប៉ុស្តិ៍ដែលមានជំងឺប្រចាំកាយ បានថ្លែងអំណរអគុណលោកនាយប៉ុស្តិ៍ និងក្រុមការងារដែលតែងតែយកចិត្តទុក្ខដាក់ និងគិតគូរបញ្ហាសុខភាពដល់មន្ត្រីថ្នាក់ក្រោមគ្រប់ៗគ្នា៕