(ឧត្តរមានជ័យ)៖ គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ស្រុកអន្លង់វែង សហជាមួយក្រុមការងារខេត្ត  និងមន្រ្តីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ បាននាំយកប្រាក់បេឡាមរណសង្គ្រោះ សរុបចំនួន៨,០០០,០០០រៀល ទៅប្រគល់ជូនគ្រួសារសព អតីតយុទ្ធជន ដែលបានទទួលមរណភាព២នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៤,០០០,០០០ រៀល។

ពិធីប្រគល់ជូននេះ ធ្វើឡើងនៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង គ្រួសារទទួលបាន ១-ឈ្មោះ ប៉េង សេង ភេទប្រុស អាយុ៦៦ឆ្នាំ អតីតយោធាពិការ រស់នៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ដែលមរណភាពដោយជំងឺ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ និង២-ឈ្មោះ មិញ រ៉ាន់ ភេទប្រុស អាយុ៥៧ឆ្នាំ អតីតយោធាពិការ រស់នៅភូមិទឹកជប់ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ដែលមរណភាព ដោយខ្យល់គរ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ ៕