(ភ្នំពេញ)៖ យុវជន២នាក់ ជិះម៉ូតូដោយបានរក្សាទុកថ្នាំញៀននៅ និងខ្លួនចំនួន២កញ្ចប់សង្ស័យជាប្រភេទម៉ាទឹកកកដើម្បីយកទៅជក់រួមគ្នា ត្រូវបានកម្លាំងល្បាតនៃ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនវាយខ្នោះនៅវេលាម៉ោង២រំលងអាធ្រាត្រឈានចូល ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៦ នៅចំណុចទល់មុខឃ្លាំងសាំងសូគីមិច តាម បណ្ដោយផ្លូវជាតិលេខ៥ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
លោក ម៉ៅ ចាន់ថុន នាយរងផ្នែកនគរបាលយុត្តិធម៌ បាន ប្រាប់ភ្នាក់ងារ Fresh News ថា បន្ទាប់ពីទទួលបានផែន ការដឹកនាំពីលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវ បានបន្តយាមល្បាត ដើម្បីបង្កាទប់ ស្កាត់រាល់បទល្មើសផ្សេងៗដែលកើតមានក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសជាងនេះទៅទៀតនោះគឺដល់រដូវកាល ប្រិត្តការប្រកួតបាល់ទាត់យ៉ូរ៉ូ២០១៦ ដែលអាចប្រឈមនិងបទល្មើស ដូចនេះ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌ ឫស្សីកែវ បានបន្តយាមល្បាតស្ទើរៀងរាល់យប់សហការនិងកម្លាំងតាមបណ្ដាប៉ុស្ដិ៍ទើបឈានដល់ការសង្ស័យឃាត់ខ្លួនវាយខ្នោះយុវជន២នាក់ដែលបានជិះម៉ូតូ១គ្រឿងម៉ាកសង់ឌ្រីមC១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១FP-៣៨១ ០ដោយជនទាំងនេះបានរក្សាទុកថ្នាំញៀននៅនិងខ្លួនចំនួន២កញ្ចប់សង្ស័យជាម៉ាទឹកកកដើម្បីយកទៅប្រើប្រាស់ជាមួយគ្នាផងដែរ ។
នាយរងផ្នែកនគរបាលយុត្តិធម៌ខណ្ឌឫស្សីកែវ បានបន្តថា យុវជនត្រូវឃាត់ខ្លួនទី១៖ឈ្មោះ អឿន សំអូន ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរជាងដេរសំលៀកបំពាក់ ស្នាក់នៅ គូមិបឹងប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមាន ស្រុកកំណើត នៅភូមិស្កៀ ឃុំព្នៅទី២ ស្រុកស៉ីធរកណ្ដាល ខេត្តព្រៃវែង និងទី២-ឈ្មោះ សុខ ជាង ភេទប្រុស អាយុ២២ ឆ្នាំ មានមុខរបរកម្មករសំណង់ ស្នាក់នៅ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅ ភូមិព្រែកប្រណាក់ ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ។
សូមបញ្ជាក់ថា ជនត្រូវជាប់សង្ស័យទាំង២នាក់រួមជាមួយ វត្ថុតាង ត្រូវបានបញ្ជូនទៅឃុំខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវដើម្បីបន្តនិតិវិធីតានអយ្យការសាលាដំបូងរាជធានីភ្នំពេញ ៕