Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន និងព្រះចៅស៊ុលតង់ មិត្តដ៏ស្និទ្ធស្នាលក្នុងអាស៊ាន ជួបសម្តែងការគួរសម និងពិភាក្សាការងារ

14-11-2022 10:35

(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការយាងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាហើយនោះ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម ក៏បានចាប់ផ្តើមព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះអង្គនៅក្នុងប្រទេសកម្ពុជា។

ការចាប់ផ្តើមព្រះរាជដំណើរទស្សនកិច្ចនៅកម្ពុជានាព្រឹកនេះ ព្រះចៅស៊ុលតង់ព្រះមហាក្សត្រព្រុយណេ បានស្តេចយាងសម្តែងការគួរសម និងសវនាការ ជាមួយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ព្រចៅស៊ុលតង់ ក៏បានស្តេចយាងដាក់កម្រងផ្កានៅវិមានឯករាជ្យ និងមណ្ឌបព្រះបរមរូបផងដែរ។ បន្ទាប់ពីនោះព្រះអង្គស្តេចយាងជួបពិភាក្សាការងារ និងសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ដែលជាមិត្តចាស់ដ៏ស្និទ្ធស្នាលរបស់ព្រះអង្គ។

នៅក្រោយជំនួបសម្តែងការគួរសមសម្តេចតេជោ ហ៊ុន សែន និងព្រះចៅស៊ុលតង់ ស្តេចយាង និងអញ្ជើញជាអធិបតីចុះហត្ថលេខាលើ ឯកសាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងព្រុយណេផងដែរ។

បន្ទាប់ពីជំនួបនេះ ព្រះចៅស៊ុលតង់ នឹងយាងចូលរួមពិធីលៀងសាយភោជន ដែលរៀបចំថ្វាយដោយព្រះមហាក្សត្រខ្មែរ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងព្រះចៅស៊ុលតង់ គឺជាមិត្តភក្តិដ៏ស្និទ្ធស្នាលនឹងគ្នា។ សម្តេចតេជោ ហ៊ុន សែន និងព្រះចៅស៊ុលតង់ ក៏ជាមេដឹកនាំមានវត្តមាន និងព្រះវត្តមានក្នុងវេទិកាអាស៊ានយូរ ជាងមេដឹកនាំប្រទេសសមាជិកអាស៊ានដទៃទៀតផងដែរ៕