(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គមតំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបាន និងក្រុមប្រឹក្សាភិបា លមូលនិធិជាតិជំនួយសង្គមបាននាំយកសាររំលែកមរណ: ទុក្ខប្រាក់គោលនយោបាយរបបសន្តិសុខសង្គមរបស់រាជ រដ្ឋាភិបាល តាមរយៈមូលនិធិជាតិជំនួយសង្គមរបស់សពឧត្តមព្រឹទ្ធាចារ្យ ជា ជាតិ អតី តប្រធានមន្ទីរសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ធំ បានទទួលមរណ ភាពនៅថ្ងៃសៅរ៍ ៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង ៧:១៩ នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធក្រោយពេលទទួលមរណៈភាពបានមួយថ្ងៃ។
ក្នុងឱកាសនេះ មូលនិធិបានសម្តែងនូវសមាណទុក្ខដ៏ក្រៀមក្រំបំផុតតាមរយ:សាររំលែកទុក្ខ និងដោយបានចាត់ទុកមរ ណភាពរបស់លោក គឺជាការបាត់បង់នូវស្វាមី ឪពុក ឪពុក ក្មេក ជីតា និងគ្រូពេទ្យជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត និងប្រកបដោយព្រហ្មវិហារធម៌ ដែលតែងតែយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី កសាងគ្រួសារ ចិញ្ចឹមបី បាច់ ថែរក្សា និងអប់រំទូន្មានបុត្រធីតា ចៅៗ ប្រកប ដោយគន្លងធម៌ និងជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូបប្រកប ដោយឆន្ទៈ មនសិការការងារ និងមានស្នាដៃក្នុងការកសាងជាតិ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា។
ប្រាក់គោលនយោបាយរបបសន្តិសុខសង្គមជូនគ្រួសារសព និវត្តន៍ជន ជាកញ្ចប់ដែលរាជរដ្ឋាភិបាល ផ្តល់ជូនក្រុមគ្រួសារ សពនិវត្តន៍ជនជាលើកចុងក្រោយ ដែលមានទំហំទឺកប្រាក់ ស្មើ១២ដង នៃប្រាក់សោធននិវត្តន៍ចុងក្រោយមុន ពេលទទួលមរណៈភាព។