(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឲ្យដឹងថា នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្នមានរថយន្តជិត ១លានគ្រឿង គិតចាប់តាំងពីឆ្នាំ១៩៩០មក ខណៈម៉ូតូមានប្រមាណ ៦លានគ្រឿង។
លោកទេសរដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ដូច្នេះក្នុងបើកសម្ពោធដាក់ឲ្យដំណើរការមណ្ឌលប្តូរ និងពន្យារបណ្ណបើកបរនៅផ្សារទំនើបអ៉ីអន នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ។ លោកទេសរដ្ឋមន្រ្តី ក៏បានឲ្យដឹងផងដែរថា នៅក្នុងមួយឆ្នាំម៉ូតូកើនប្រមាណកន្លះលានគ្រឿង ខណៈរថយន្ត ដែលយកទៅចុះបញ្ជី និងធ្វើស្លាកលេខក្នុងមួយខែៗមានចំនួនប្រមាណ ៤-៥ពាន់គ្រឿង៕