(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២២០,៤៩៩នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៧៤,៨៦៩នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៨,២១៨នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៩១,៩៤៩នាក់
៤៖ អាយុ៥ឆ្នាំ ៤២៦,២២៧នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៧៩,២៣៥នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,៣២៥,៣១៣នាក់, ដូសទី៤ចំនួន ៤,៥៨៧,៣១៨នាក់ និងដូសទី៥ចំនួន ១,០៩១,៥០១នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕