(ភ្នំពេញ)៖ លោក Sergei Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៉ី នៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាហើយ បន្ទាប់ពីបញ្ចប់ការចូលរួមកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកទី៣ និងបំពេញទស្សនកិច្ចផ្លូវការ។

កម្ពុជាក្នុងនាមម្ចាស់ផ្ទះ និងប្រធានអាស៊ាន ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២៕