(ភ្នំពេញ)៖ លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក បានបង្ហោះវីដេអូមួយ ដោយបង្ហាញពីភាពជោគជ័យ ពីការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលជាបេសកម្មថ្ងៃដំបូងរបស់លោក។ នៅក្នុងវីដេអូ លោកក៏បានអះអាងថា អាស៊ានគឺជាចំណុចស្នូលនៃយុទ្ធសាស្ត្រនៃរដ្ឋបាលរបស់លោកផងដែរ។
ក្នុងវីដេអូនោះទៀតសោត លោក ចូ បៃឌិន ក៏បានបង្ហាញថា លោកមកកម្ពុជា ២ថ្ងៃនេះ គឺដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំកំពូលអាស៉ី-បូព៌ា៕