(ភ្នំពេញ)៖​ ការប្រកួតកីឡាបាល់ទះពានរង្វាន់ស្រាបៀរលីអូបៀរ លើកទី៥ (Leo Cup National Volleyball 2016) Division A បានចាប់ផ្ដើមហើយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ដែលការប្រកួតយកជើងឯកប្រចាំ Division A នេះ មានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៩ ខែមិថុនា មានចំនួន៨ក្រុម គឺពូលA ៤ក្រុម និងពូលB ៤ក្រុម ។

សម្រាប់ក្រុមដែលប្រកួតមុនគេមានចំនួន៦ក្រុម​ ត្រូវនឹង៣គូ គឺគូទី១-កងពលតូចលេខ៣១ការពារកោះឆ្នេរ ជាមូយនិង បញ្ជាការដ្ឋានអង្គរក្ស, ក្រុមទី២-កងពលធំអន្តរាគមន៍លេខ៣ ជាមួយនិងសាលាខេត្តកំពង់ចាម និងគូទី៣-ក្រសួងមហាផ្ទៃ ជាមួយនិងសាកលវិទ្យាល័យជាស៊ីមកំចាយមារ។

ជាលទ្ធផលបច្ចេកទេស គូទី១-កងពលតូចលេខ៣១ ការពារកោះឆ្នេរ ០-៣ បញ្ជាការដ្ឋានអង្គរក្ស (២១-២៥,១២-២៥,២១-២៥), គូទី២-កងពលធំអន្តរាគមន៍លេខ៣ ៣-២សាលាខេត្តកំពង់ចាម (២៥-១៩,២៥-១៩,២៣-២៥,២២-២៥,១៥-៩) និងគូទី៣-ក្រសួងមហាផ្ទៃ ៣-០ សាកលវិទ្យាល័យជាស៊ីមកំចាយមារ (២៥-១៩,២៥-១៣,២៥-១៩)។

ព័ត៌មានលម្អិតសូមចូលទៅកាន់ គេហទំព័រ៖ http://www.leocupvolleyball.com/ , សូមចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីលើកស្ទួយវិស័យកីឡា នៅកម្ពុជា ចា​ប់ពីម៉ោង២រសៀលទៅ៕