(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Jacinda Ardern នាយករដ្ឋមន្រ្តីញូហ្សែលេន ដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ជំនួបនេះ បានធ្វើឡើងនៅរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយកិច្ចប្រជុំកំពូលអាស៊ានបានបិទបញ្ចប់៕