(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងភរិយា រួមទាំងថ្នាក់ដឹកនាំ-មន្រ្តីរាជការ បានថ្វាយព្រះពរដល់សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធី ចម្រើនព្រះជន្មគម្រប់ ៨០ព្រះវស្សាយាងចូល ៨១ព្រះវស្សា ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ។

សារលិខិតរបស់ ក្រសួងទេសចរណ៍ បានសរសេរថា «ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតជាថ្មីម្តងទៀតសូម លំឱនកាយក្រាបបង្គំថ្វាយព្រះសព្ទសាធុការពរជ័យសីរីមង្គល វិបុលសុខ មហាប្រសើរ ថ្វាយចំពោះសម្តេចព្រះមហាក្សត្រី និងសូមលើកហត្ថ បួងសួងដល់គុណ្យបុណ្យព្រះរតនត្រ័យកែវទាំង៣ និងវត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក មានព្រះបារមី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបារមីដួងព្រះវិញ្ញាក្ខន្ធព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះអង្គមេត្តាតាមជួយបីបាច់ថែរក្សាប្រោះព្រំ នូវព្រះសព្ទសាធុការពរជ័យ គ្រប់ប្រកាសថ្វាយចំពោះសម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្ គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លាឈ្លាសវៃ ព្រះកាយពលរាំងមាំ ព្រះជន្មាយុយឺនយូរជាងរយកព្រះវស្សា ដើម្បីគង់ប្រដាប់ជាម្លប់ដ៏ត្រជាក់ ដល់ប្រជារាស្រ្តខ្មែរគ្រប់ៗរូបជានិច្ចនិរន្ត រៀងទៅ»

ខាងក្រោមនេះជាសារលិខិតរបស់ក្រសួងទេសចរណ៍៖