(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី ស៊ានឡុង កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ បានសរសេរសារភ្ជាប់ជាមួយរូប ដោយបានសរសើរពីភាពស្រស់ស្អាត នៃថ្ងៃលិចនៅទីក្រុងភ្នំពេញ។
លោក លី ស៊ានឡុង បានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២២៕