(ភ្នំពេញ)៖ កម្ពុជាក្នុងនាមជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានរៀបចំពិធីប្រកាសរបស់ថ្នាក់ដឹកនាំ អំពីការបញ្ចប់ការចរចាសំខាន់ៗ ដែលធ្វើឲ្យប្រសើរឡើងនូវតំបន់ពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ASEAN-Australia-New Zealand free trade agreement (AANZFTA) នៅសណ្ឋាគារសុខាភ្នំពេញ ទីដែលកម្ពុជាធ្វើម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

កិច្ចប្រជុំនេះ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានប្តូរវេនលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី, លោកស្រី Jacinda Ardern នាយករដ្ឋមន្រ្តីញូហ្សែលេន, ព្រះចៅស៊ុលតង់ ហាជី ហាសាណាល ប៊ុលគៀ ព្រះមហាក្សត្រ ប្រទេសប្រ៊ុយណេដារូសាឡឹម និងលោក លឹម ចុក ហ៊ុយ (LIM Jock Hoi) អគ្គលេខាធិការអាស៊ាន៕