(បន្ទាយមានជ័យ)៖ ចោរមួយក្រុម បានឡើងទៅគាស់ផ្ទះប្រជាពលរដ្ឋមួយគ្រួសារ ស្ថិតនៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ដោយយកអស់ទ្រព្យសម្បត្តិ និងលុយកាកជិត១ម៉ឺនដុល្លារ ខណៈម្ចាស់ផ្ទះមិននៅ ពោលបាននាំកូនចៅទៅលេងស្រុកកំណើត នៅខេត្តកំពង់ចាម។
ម្ចាស់ផ្ទះមានឈ្មោះ លឹម ទ្រី អាយុ៤២ឆ្នាំ ត្រូវជាប្តីប្រពន្ធឈ្មោះ កែវ ធីតា អាយុ៣៥ឆ្នាំ ។
បើតាមការអះអាងពីម្តាយបង្កើតម្ចាស់ផ្ទះឈ្មោះ លឹម ហ៊ូយឡាយ អាយុ៦៩ឆ្នាំ ថា កូនប្រសាស្រី និងកូនប្រុសបង្កើត បាននាំចៅប្រុស ចៅស្រី គាត់ទៅលេងស្រុកកំណើត នៅឯខេត្តកំពង់ចាម តាំងពី២ថ្ងៃមុនម្ល៉េះដោយមិនបានយកលុយកាក់ យកទៅទាំងអស់ឡើយដោយ ទុកទ្រព្យសម្បត្តិ និងលុយកាក់នៅក្នុងផ្ទះសំបែង តែយ៉ាងណាក្រុមចោរគាស់ផ្ទះយកតែលុយ និងកាតទូរស័ព្ទជាច្រើនដុល្លារ សរុបជិត១ម៉ឺន ដុល្លារឯណោះ តែមិនទាន់ច្បាស់បាត់បង់អ្វីទៀតនៅឡើយទេ នេះជាការស្មានតែប៉ុណ្ណោះរបស់កូនគាត់ (ម្ចាស់ផ្ទះ) ព្រោះតែកូនប្រុសគាត់ និយាយអ្វីមិនចេញឡើយ។
បើតាមការអះអាងពីអ្នកជិតខាងរបង់ផ្ទះជាប់គ្នាឈ្មោះ ស្រេង គឹមសុង ភេទប្រុស អាយុ៣៣ ថាព្រឹកឡើង គាត់បានក្រោកពីដំណេក មកបើកទ្វារផ្ទះស្រាប់តែមានគេយកខ្សែរភ្លើងចងទ្វារផ្ទះយ៉ាងតឹង ហើយគាត់ក៏បានយកកាំបិតកាត់ផ្តាច់ ទើបចេញរួចហើយភ្លាមនោះគាត់ ឃើញស័ង្កសីផ្ទះរងគ្រោះរប៉ើក ក៏ខលទូរស័ព្ទម្ចាស់ផ្ទះតែម្តង អោយម្តាយម្ចាស់ផ្ទះមកចាក់សោទ្វារផ្ទះ ទើបដឹងថាមានចោរឡើងគាស់ផ្ទះ។
បើតាមការសង្កេតពីសមត្ថកិច្ចជំនាញបានពិនិត្យឃើញថា ក្រុមចោរគាស់ផ្ទះមានគ្នីគ្នាប្រមាណជា៣នាក់បានធ្វើសកម្មភាព កកូរ កកាយ ក្នុងបន្ទប់គេងបន្ទប់ទុកខោអាវ បន្ទប់ទុកសំភារៈ និងទូរដូរលុយយកលុយ និងកាតទូរស័ព្ទ តែម៉ូតូចំនួន២គ្រឿង និងសំភារៈធ្ងន់ក្រុមចោរ មិនបានយកទៅទេ ។
មកដល់ពេលនេះ សមត្ថកិច្ចមិនទាន់ហ៊ានសន្និដ្ឋានបាត់បង់អ្វីនូវឡើយរងចាំម្ចាស់ផ្ទះមកដល់សិន ទើបធ្វើកោសល្យវិច័យបន្តទៀត៕