Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកានេះ មេដឹកនាំសមាជិកអាស៊ាន និងប្រទេសដៃគូ ១១រូប នឹងចាកចេញពីកម្ពុជា ខណៈមេដឹកនាំមួយចំនួនទៀតចាកចេញនៅថ្ងៃស្អែក (Video inside)

13-11-2022 09:22

(ភ្នំពេញ)៖ តាមកម្មវិធីដែលគ្រោងទុក ក្រោយបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន និង លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន រួមទាំងបណ្តាមេដឹកនាំអាស៊ាន និងដៃគូ សរុបចំនួន១១រូប នឹងចាកចេញពីកម្ពុជា ខណៈមេដឹកនាំមួយចំនួនទៀតចាកចេញនៅថ្ងៃស្អែក។

មេដឹកនាំដែលចាកចេញនៅរសៀល និងល្ងាចថ្ងៃនេះ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ រួមមាន៖ នាយករដ្ឋមន្រ្តីចិន, នាយករដ្ឋមន្រ្តីវៀតណាម, ប្រធានាធិបតីកូរ៉េខាងត្បូង, នាយករដ្ឋមន្រ្តីសឹង្ហបុរី, ប្រធានាធិបតីសហរដ្ឋអាមេរិក, អនុប្រធានាធិបតីឥណ្ឌា, នាយករដ្ឋមន្រ្តីជប៉ុន, ប្រធានាធិនតីឥណ្ឌូណេស៊ី, រដ្ឋមន្រ្តីការបរទេសរុស្ស៉ី, នាយករដ្ឋមន្រ្តីឡាវ និងនាយករដ្ឋមន្រ្តីថៃផងដែរ។

សូមបញ្ជាក់ថា កម្ពុជាក្នុងនាមម្ចាស់ផ្ទះ និងប្រធានអាស៊ាន បានរៀបចំកកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

អំឡុងកិច្ចប្រជុំកំពូលនេះ មានព្រឹត្តិការណ៍ដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា លើកទី១៧ ផងដែរ៕